កំពុងតែសិក្សាពីប្រភេទផ្ទះដែលសាកសមនឹងក្រុមគ្រួសារលោកអ្នកមែនទេ?? 🏠🎊
15 FEBRUARY 2022
តោះ!! មកស្វែងយល់ពីប្រភេទផ្ទះរបស់បុរី ប៊ុនលី និងជ្រើសរើសផ្ទះដែលត្រូវនឹងតម្រូវការរបស់លោកអ្នកនៅថ្ងៃនេះ ដូចមានការរៀបរាប់ខាងក្រោម៖
1. ការរចនាល្អឥតខ្ចោះ ស្របតាមស្តង់ដាគុណភាពសំណង់ និងការដេគ័រផ្នែកខាងក្នុង ខាងក្រៅដ៏ប្រណិត ស៊ីវិល័យប្រកបដោយការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ពីវិស្វករជំនាញ ក៏បានផ្តល់នូវភាពធំទូលាយ និងបរិយាកាសល្អទាំងខាងក្នុង និងខាងក្រៅគេហដ្ឋាន។ វីឡាភ្លោះបុរី ប៊ុនលីមានទំហំផ្ទះ 6ម៉ែត្រគុណ12ម៉ែត្រ ,ទំហំដី 8ម៉ែត្រគុណ20ម៉ែត្រជាមួយបន្ទប់គេង 4 មានទីធ្លាចំហៀងផ្ទះ សាកសមសម្រាប់គ្រួសារខ្នាតមធ្យ-ធំ។
2. ផ្ទះអាជីវកម្មប្រកបដោយស្តង់ដា និងមានទីធ្លាធំទូលាយ ដែលស្ថិតនៅតាមបណ្តោយផ្លូវបឹងតាម៉ាត ហើយក៏ជាតំបន់ទីប្រជុំជនដែលផ្តល់ភាពងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្មដែលមានបន្ទប់គេង 4ទំហំផ្ទះ 4.2ម៉ែត្រគុណ16ម៉ែត្រ និងទំហំដី 4.2ម៉ែត្រគុណ 23.5ម៉ែត្រ។
3. វីឡាកូនកាត់ដ៏ស្រស់ស្អាតបានផ្តល់នូវប្រណិតភាព ឧត្តមភាព និងសំណង់រឹងមាំ ផ្តល់ភាពជឿជាក់ក្នុងការរស់នៅសម្រាប់គ្រប់ក្រុមគ្រួសារ ដែលមានទំហំផ្ទះ 5ម៉ែត្រគុណ12ម៉ែត្រ,ទំហំដី 5ម៉ែត្រគុណ 20ម៉ែត្រជាមួយបន្ទប់គេង 4 សាកសមសម្រាប់គ្រួសារខ្នាតមធ្យម។
4. ស្ថិតនៅតាមផ្លូវ ៨ ម៉ែត្រ ធ្វើឱ្យ ថោនហៅស៍-ប៊ី ជាគេហដ្ឋានមួយដែលរចនាឡើងយ៉ាងសាកសមបំផុតសម្រាប់ការរស់នៅ មានបន្ទប់ធំទូលាយ និងមានយ៉រខាងក្រៅ អាចឈរ ឬអង្គុយសម្រាកស្រូបយកខ្យល់អាកាសបានយ៉ាងល្អស្រស់ស្រាយ។
ថោនហៅស៍-ប៊ី បុរី ប៊ុនលីទំហំផ្ទះ 4.2ម៉ែត្រគុណ14ម៉ែត្រ,ទំហំដី 4.2ម៉ែត្រគុណ21.5ម៉ែត្រជាមួយបន្ទប់គេង 4សាកសមសម្រាប់គ្រួសារខ្នាតតូច។